Wednesday, June 29, 2011

សារាយសមុទ្រស្ងួតរបស់ កូរ៉េ ត្រូវបានប្រមួលវិញនៅ អូស្រ្តាលី

ផលិតផលសារាយសមុទ្​រស្ងួតរបស់ប្រទេស កូរ៉េត្រូវបានប្រមូលទុកវិញ បន្ទាប់ក្រុមភ្នាក់ងារ​មានសម្មត្តិកិច្​ច បានធ្វើការពិនិត្យរួចរាល់មក ឃើញថាមាន បរិមាណអ៊ុីយ៉ូតខ្ពស់​ដែលអាច មានបញ្ហាដល់ស្រ្តីមានផ្ទៃពោះ។

សារពត៌មាន AAP និង Xinhua បានឲ្យដឹងថា ក្រុមប្រឹក្សាស្តដ់​​ដាម្ហូបអាហាររបស់ អូស្រ្តាលី និង ញូវសេឡែន បានធ្វើការ​សំណូមពរឲ្យប្រមូល​នូវផលិតផល សារាយស្ងួត Wang Dried Kelp Varech Speche របស់កូរ៉េ។
ផលិតផលនេះមានបរិមាណ អ៊ុីយ៉ូតធម្មជាតិខ្ពស់ ហើយការបរិភោគវាជាប្រចាំ អាចនឹងបណ្តាលឲ្យមាន ផលប៉ះពាល់ដល់សុខភាពរបស់មនុស្សមួយ​ចំនួន រួមទាំងទារកក្នុងផ្ទៃ និងស្រ្តីបំបៅដោះកូនផងដែរ
ផលិតផលនេះវាជាផលិតផលសំខាន់សំរាប់ ជនជាតិអាស៊ី និងមានលក់ច្រើននៅតាម​ហាងក្នុងទីក្រុង Briseban និង Gold Coast ក្នុងរដ្ឋ Queensland។

Tuesday, June 28, 2011

វិធីថែរក្សាសម្ផស្សងាយៗដោយប្រើ ស៊ុត

ស៊ុតមាន់ ទា វាមានអត្ថប្រយោជន៍មិនថាចំពោះការ បរិភោគឬក៏អ្វីផ្សេងឡើយ។ ស៊ុតក៏ត្រូវបានគេប្រើប្រាស់យ៉ាង​ច្រើនក្នុងផលិតផលកែរសម្ផស្សដូចជា សាប៊ូកក់សក់ ឡេលាបស្បែក......... តែពេលនេះខ្ញុំគ្រាន់តែចង់បង្ហាញ​នូវប្រើប្រាស់ស៊ុនមាន់ ទាធ្វើជាគ្រឿងថែរក្សាសម្ផស្ស​របស់យើង​វិញ។

How to Use Eggs for Beautiful Skin and Hairthumbnail
១. យកស៊ុតធ្វើជាមា៉ស់លាបសក់៖
បំបែកស៊ុតចំនួន​ ៣ ដាក់វាទៅក្នុងចានធំមួយ និងកូរក្រវឹកវាឲ្យបានសព្វល្អ។ រួចហើយ យកវាមកលាបលើសក់​របស់យើងដោយប្រើដៃ។ លាបវាឲ្យសព្វទាំងអស់ រួចទុកវាចោលរហូតដល់វាស្ងួត រួចហើយលាងសំអាតជាមួយ ទឹកក្តៅអ៊ុនៗ បន្ទាប់មកលាងសំអាតជាមួយទឹងត្រជាក​់ និងសាប៊ូវិញ។ ពេលនេះអ្នកនឹងមានអារម្មណ៍សក់របស់​អ្នកមានភាពទន់រលោងស្អាត និងភ្លឺរលោងទៀតផង។

២. ប្រើផ្នែកក្រហមស៊ុតធ្វើជាមា៉ស់លា​ប មុខ៖
យកស៊ុត ១គ្រាប់(យកតែផ្នែកក្រហម)​ ដាក់ក្នុងចានធំមួយ។ ក្រវឹក ច្របល់វាឲ្យសព្វ។ យកសំឡីបន្ទះ​ ផ្តិតលាបលើមុខតិចៗ រហូតពេញមុខ។ ទុកវាឲ្យនៅយូរបន្តិច បន្ទាប់មកលាងសំអាតដោយប្រើ ទឹកក្តៅអ៊ុនៗ និនងសាប៊ូលាងមុខ ជាការស្រេច។

៣. យកស៊ុតផ្នែកក្រហមសំអាតក្បាល៖
បំបែកស៊ុតចំនួន ៣គ្រាប់(យកតែផ្នែកក្រហម)។ បំបែក និងក្រឡុកវាឲ្យខាំ្លង រហូតដល់បែកពពុុះ។ រួចយកមក​លាប។ ទុកឲ្យវាឲ្យស្ងួត បន្ទាប់អ្នកនឹងមានអារម្មណ៍ស្បែក មុខរបស់អ្នកមាន ភាពតឹងនិងស្រស់ថ្លា។

អ្វីទៅជាមហារីក ក្រពេញប្រ៉ូស្តាត?

មហារីកជាជំងឺដែលមនុស្សគ្រប់រូបតែ​ងតែភ័យខ្លាច។ ជំងឺមហារីក​មានច្រើនប្រភេទ ច្រើនបែបច្រើនសណ្ឋាន ផ្សេងៗគ្នា។ ចំពោះស្រ្តីគឺពួកគាត់តែ​ងតែមានការ​ភ័យព្រួយខា្លចរអា ជំងឺមហារីកមាត់ស្បួនដែល​តែងតែយាយី​ដល់សុភមង្គលរបស់ពួកគាត់។ ចំពោះបុរសវិញ ក៏មិនចាញ់ស្ត្រីប៉ុន្មានដែរ បុរសក៏អាចប្រឈមមុខនឹងការ​កើត​ជំងឺមហារីកដែរ នោះគឺ មហារីកក្រពេញប្រ៉ូស្តាត។ ចុះអ្វីទៅជា មហារីកក្រពេញប្រ៉ូស្តាត?

Prostatelead.jpg
មហារីកក្រពេញប្រ៉ូស្តាត ជាជំងឺមួយប្រភេទដែលតែងតែកើនមានចំ​ពោះបុរសៗដែលមានអាយុប្រមាណចា​ប់ពី​អាយុ ៤៥ឆ្នាំឡើងទៅ។ គេមិនសូវជួបប្រទះនូជំងឺនេះចំពោះ​ក្មេងៗឡើយ។ 
ជំងឺមួយនេះ មកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់​រកឃើញថាវាបណ្តាលមកពីមូលហេតុអ្វី​នោះឡើយ។ វាមានមូលហេតុជា​ច្រើនដែលបណ្តាល​ឲ្យមានជំងឺប្រភេទ​នេះ ដូចជា​ កត្តាគ្រួសារ វីរ៉ុស ការតមអាហារ។ភាគច្រើនអ្នកជំងឺ​មិនបានដឹងថាគេកំពុងមានជំងឺ​នេះឡើយ ពីព្រោះជំងឺនេះវាមិនមានចេញជារោគ សញ្ញាអ្វីទាំង​អស់ នៅពេលដែលគេបានដឹងថាគេមានជំងឺនេះ គឺវាស្ទើតែហួសពេលទៅហើយ។ ភាគច្រើនអ្នកជំងឺដែលមក​ពិនិត្យជាមួយវេជ្ជបណ្ឌិតគឺ​ស្ថិតក្នុងតំណាក់កាលទី៤ ទៅហើយដែលជាការពីបាកសំរាប់ការ​ព្យាបាល។ 
ដូច្នេះ បុរសទាំងអស់ដែលមាន អាយុចាប់ពី៤៥ឆ្នាំ ឡើងទៅត្រូវទៅពិនិត្យជាមួយគ្រូពេ​ទ្យឲ្យបានទាន់ពេល និងទៀងទាត់ ដើម្បីរកមើលជំងឺមហារីកក្រពេញ​ប៉្រូស្តាតឲ្យបានឆាប់។
[Source: Wikipedia.org]