អ្នកម្តាយទាំងអស់គ្នា ច្បាស់មិនមានអ្នកណាមួយចង់ឃើញកូនជាទីស្រលាញ់របស់ខ្លួន មានជំងឺឡើយ។ បច្ចុប្បន្ននេះ មានជំងឺមួយចំនួនដែលតែងតែកើតមានចំពោះក្មេងតូច ដែលប្រព័ន្ធការពាររាង្គកាយ របស់គេមិនទាន់មានភាពរឹងមាំល្អ។ ក្នុងចំណោមជំងឺទាំងនោះមានជំងឺពីរប្រភេទដែល តែងតែកើតមានជាញឹកញាប់ៈ ជំងឺ គ្រុនឈាម និង ជំងឺរលាកសួត។
អ្វីទៅជាជំងឺរលាកសួត?
ជំងឺរលាកសួតជាជំងឺមួយប្រភេទដែលបង្ករមកពីមេរោគមួយប្រភេទមានឈ្មោះថា Streptococcus pneumoniae។
វាជាប្រភេទមេរោគដែលឆ្លងតាមរយៈផ្លូវដង្ហើម ស្រដែងគ្នានិងមេរោគផ្តាសសាយដែរ។ គិតមកដល់បច្ចុប្បន្ននេះ មានកុមារប្រមាណជា ៨២,៦០០០ នាក់ក្នុងអាយុពី ១ ដល់ ៥៩ខែ បានស្លាប់ដែលបណ្តាលមកពីមេរោគប្រភេទនេះ ដែលក្នុងនោះដែរ មានប្រមាណជា ៩១,០០០ នាក់ដែលជាក្មេងដែលមានផ្ទុកមេរោគអេដស៍ និង ៧៣,៥០០០ នាក់ក្មេងដែលមិនមានផ្ទុកមេរោគអេដស៍។ តែអ្វីដែលសំខាន់នោះគឺក្នុងមានប្រមាណដល់ទៅ ៦១% ជាក្មេងៗដែលរស់នៅ ក្នុងទ្វីបអាព្រិក និងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី។ ចំណែកប្រទេសកម្ពុជា មានក្មេងៗប្រមាណជា២១% ដែលស្លាប់ដោយសារជំងឺរលាកសួតនេះ។
ការព្យាបាល
នៅពេលណាដែលអ្នកម្តាយទាំងអស់មានការសង្ស័យថា កូនៗរបស់ខ្លួនមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង ក្អក... សូមយកកូនរបស់អ្នកទៅឲ្យវេជ្ជបណ្ឌិតពិនិត្យនិងព្យាបាលឲ្យាបានទាន់ពេល។
ការការពារ
រលាកសួតជាប្រភេទជំងឺដែលអាចការពារបាន។ បច្ចុប្បន្ននេះមានវា៉ក់សាំងការពារជំងឺនេះហើយ។ នៅលើទីផ្សាក្នុងប្រទេស កម្ពុជាយើងនេះមានវ៉ាក់សាំងមួយប្រភេទ ដែលផលិតនិងនាំចូលដោយក្រុមរបស់ អង់គ្លេស GSK។
ហេតុនេះ អ្នកម្តាយទាំងអស់គួរមានការយកចិត្តទុកដាក់ដល់សុខភាពរបស់កូនៗជាទីស្រលាញ់របស់ខ្លួន ជាពិសេសចំពោះជំងឺដែលអាចការពារបានដូចជា ជំងឺរលាកសួត នេះជាដើម។
[Source: The Lancet, CDC]
No comments:
Post a Comment