Friday, July 29, 2011

ជំងឺកញ្រ្ជឹល: វាមិនត្រឹមតែជាការកើត កញ្ជឹល ឡើយ

តាំងពីយូរណាស់មកហើយ ប្រជាជនខ្មែរយើង តែងតែយល់ថា ជំងឺកញ្រ្ជឹលជាជំងឺមួយប្រភេទ ដែលមនុស្សគ្រប់រូប ត្រូវតែកើតដោយមិនអាចគេចរួច មួយជីវិតគឺត្រូវតែកើត។ តើវាងាយស្រួលត្រឹមតែជាការកើត កញ្ជឹល រឺ?

កញ្ជឹល វាជាជំងឺម្យ៉ាងដែល បង្ករឡើង មកពីមេរោគមួយប្រភេទឈ្មោះថា varicella zoster virus វាជាមេរោគដែលងាយក្នុងការចំលង ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ វាជាជំងឺដែល ងាយឆ្លងតាមប្រព័ន្ឋដង្ហើម ដូចជាការ ក្អក កណ្តាស់ ឬក៏ តាមការប៉ះពាល់ទៅលើដំបៅដោយ​ ផ្ទាល់។ ជាទូទៅ វាចំណាយពេលពី ១០ ទៅ ២១​​ ថ្ងៃ ទើបវាអាចជាសះស្បើយទៅវិញដោយខ្លួនឯង។ ប៉ុន្តែអ្វីដែលគួរពិចារណានោះ គឺផលប៉ះពាល់ និងផលពិបាកបន្ទាប់ពីការកើត កញ្ជឹល។ 


បើវាអាចបាត់ទៅវិញដោយខ្លួនឯងបាន តើចាំបាច់អ្វីយើងត្រូវខ្វល់ខ្វាយពីជំងឺនេះធ្វើអ្វី?
ពិតណាស់ដែល វាអាចបាត់ទៅវិញ ប៉ុន្តែអ្វីដែលជាផលពិបាក ដែលវានឹងបន្សល់ទុកក្រោយពីការកើតជំងឺនោះ វាធំធាងណាស់ ក្នុងនោះផលពិបាក ដែលអាចនឹងមាន ហើយធ្ងន់ធ្ងរនោះរួមមាន៖
​​​​​១. ជំងឺស្បែក ហ្ស៊ូណា៖ វាជាជំងឺដែលតែងតែកើតមានជាញឹកញាប់ ក្រោយពីការកើត កញ្ជឹល ពីព្រោះមេរោគកញ្រ្ជឹលមិនបានលប់បំបាត់ឲ្យ ចេញអស់ពីក្នុងខ្លួនឡើយ


២. ជំងឺដែលបណ្តាលមកពី បាត់តេរី៖ វាតែងតែកើតមានក្រោយពីការកើតកញ្រ្ជឹល។ បាក់តេរីអាចនឹងឆ្លងចូលក្នុងឈាម ហើយបង្ករជាជំងឺបាក់តេរីក្នុង ឈាម ដែលជានិច្ចកាល វាជាប្រភេទដែលធ្ងន់ធ្ងរ និងពិបាកព្យាបាលថែមទៀតផង។


៣. ជំងឺខាងប្រព័ន្ធប្រសាទ៖ វាអាចបណ្តាលឲ្យមានអាការៈដូចជាឈឺក សតិបញ្ញាមានការលូតលាស់យឺត ក្មេងអាប់បញ្ញា ។ល។
៤. ប្រព័ន្ធដង្ហើម៖ វាអាចបង្ករឲ្យមាន អាត្រាការស្លាប់ កើនោឡើងចំពោះមនុស្សពេញវ័យ​ ជាពិេសសគឺស្រ្តីដែលមានផ្ទៃពោះ មិនតែប៉ុណ្ណោះវាអាច បណ្តាលឲ្យទារក ដែលនៅក្នុងផ្ទៃមានផលប៉ះពាល់ផងដែរ។
៥. ស្លាកស្នាម៖ ភាគច្រើនប្រសិនបើកញ្រ្ជឹលដែលកើតមានលើមនុស្ស ពេញវ័យគឺវាបន្សល់ទុកស្លាកស្នាមដែលអាបបណ្តាលឲ្យមាន ផលពិបាកដល់សោភ័ណភាពទៅអនាគត។


ទាំងអស់នេះវាគ្រាន់តែជា ផលពិបាកខ្លះៗប៉ុណ្ណោះ។ ធាតុពិតនៃជំងឺកញ្ជឹល វាមិនត្រឹមតែជាជំងឺដែលស្រាលដូចអ្នកទាំងអស់គ្នាបានគិត នោះឡើយ មិនតែប៉ុណ្ណោះវាអាចបណ្តាលឲ្យស្លាប់បានទៀតផង។ 


ចុះហេតុអ្វី យើងបណ្តោយឲ្យខ្លួនរបស់យើង មានស្លាកស្នាម ទាំងអស់នោះ? ហេតុអ្វីបានជាយើងឲ្យជំងឺដែលអាចការពារបាន ដូចជាកញ្រ្ជឹលនេះមកកើត លើរូបរាងកាយដ៏ស្រស់ស្អាតរបស់យើងទៅវិញ?


ចូររួបរួមគ្នាការពារ ខ្លួនអ្នក កូនៗអ្នក និងគ្រួសារអ្នកពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

No comments:

Post a Comment