Friday, July 1, 2011

FDA: លប់ Avastin ចេញពីបញ្ជីឱសថព្យាបាល មហារីកដោះ

អ្នកជំនាញផ្នែកសុខភាពរបស់ សហរដ្ឋអាមេរិក បានមូលមតិគ្នាក្នុងការដក់ចេញ នូឱសថ Avastin ចេញពីបញ្ជីឱសថដែលអាចព្យាបាល មហារីកដោះ ដែលគ្រូពេទ្យនិងអ្នកជំងឺធ្លាប់តែ​គិតនិងកំពុង ប្រើប្រាស់។

ពួកអ្នកជំនាញការនៃក្រុមប្រឹក្សា ការពារនិងគ្រប់គ្រង ចំណីអាហារនិងឱសថ(FDA) របស់អាមេរិក បានយល់ស្របមតិគ្នាពីផលិតផលឱសថ របស់ក្រុមហ៊ុន Roche Holding AG មិនមានសុវត្ថិភាព ឬមិនមានប្រ​យោជន៍ព្យាបាលណាមួយច្បាស់លាស់ ក្នុងការព្យាបាលមហារីកដោះ ក្រោយពីបានធ្វើការតាមដានរយៈពេល ប៉ុន្មានឆ្នាំកន្លងមក។ ការដក​ Avastin ចេញពីក្រុមឱសថព្យាបាលមហារីកដោះ​នឹងធ្វើឡើងក្នុងខែ ធ្នូនេះ ប៉ុន្តែនៅរក្សាទុក Avastin ក្នុងក្រុមឱសថព្យាបាល មហារីក ពោះវៀនធំ, សួត, ខួរក្បាល និងតំរងនោមដដែល។
ចំពោះក្រុមហ៊ុន Roche វិញបានឲ្យដឹងថា ក្រុមហ៊ុននឹងខាតបង់ ប្រមាណជា​ ១០០០ ០០០ ០០០​ ដុល្លា។ ចំណូលសរុប ដែលបានមកពីការលក់ Avastin នឹងធ្លាក់ចុះពី ៨០០ ០០០ ០០០ដុល្លា ក្នងឆ្នាំ ២០១០ មកត្រឹងតែ ៤០០​ ០០០ ០០០ដុល្លាក្នងឆ្នាំ ២០១១។

No comments:

Post a Comment