Wednesday, June 29, 2011

សារាយសមុទ្រស្ងួតរបស់ កូរ៉េ ត្រូវបានប្រមួលវិញនៅ អូស្រ្តាលី

ផលិតផលសារាយសមុទ្​រស្ងួតរបស់ប្រទេស កូរ៉េត្រូវបានប្រមូលទុកវិញ បន្ទាប់ក្រុមភ្នាក់ងារ​មានសម្មត្តិកិច្​ច បានធ្វើការពិនិត្យរួចរាល់មក ឃើញថាមាន បរិមាណអ៊ុីយ៉ូតខ្ពស់​ដែលអាច មានបញ្ហាដល់ស្រ្តីមានផ្ទៃពោះ។

សារពត៌មាន AAP និង Xinhua បានឲ្យដឹងថា ក្រុមប្រឹក្សាស្តដ់​​ដាម្ហូបអាហាររបស់ អូស្រ្តាលី និង ញូវសេឡែន បានធ្វើការ​សំណូមពរឲ្យប្រមូល​នូវផលិតផល សារាយស្ងួត Wang Dried Kelp Varech Speche របស់កូរ៉េ។
ផលិតផលនេះមានបរិមាណ អ៊ុីយ៉ូតធម្មជាតិខ្ពស់ ហើយការបរិភោគវាជាប្រចាំ អាចនឹងបណ្តាលឲ្យមាន ផលប៉ះពាល់ដល់សុខភាពរបស់មនុស្សមួយ​ចំនួន រួមទាំងទារកក្នុងផ្ទៃ និងស្រ្តីបំបៅដោះកូនផងដែរ
ផលិតផលនេះវាជាផលិតផលសំខាន់សំរាប់ ជនជាតិអាស៊ី និងមានលក់ច្រើននៅតាម​ហាងក្នុងទីក្រុង Briseban និង Gold Coast ក្នុងរដ្ឋ Queensland។

No comments:

Post a Comment