គណៈគ្រប់គ្រងឱសថរបស់បារាំង បានចេញបទបញ្ជាឲ្យបញ្ឃប់នូវការ ប្រើប្រាស់ឱសថ Nizoral ប្រភេទគ្រាប់ ២០០ម.ក្រ ដែលមានសារធាតុ Ketoconazole ពីព្រោះឱសថនេះអាចបណ្តាលឲ្យមាន ផលប៉ះពាល់ដល់ថ្លើម របស់អ្នកប្រើប្រាស់។
Nizoral ជាឱសថដែលប្រើសំរាប់ព្យាបាលនូវ អាការៈរោគ និងជំងឺដែលបណ្តាលមកពី ផ្សិត ហើយវាត្រូវបានអនុញ្ញាត្តឲ្យ ប្រើប្រាស់តាំងពីឆ្នាំ ១៩៨២ មកម៉្លេះ។ Nizoral ជាផលិតផលរបស់ ក្រុមហ៊ុនផលិតឱសថ Janssen-Cilag។
បើតាមគណៈគ្រប់គ្រងឱសថ របស់បារាំង Afssaps បានឲ្យដឹងថា ផលប៉ះពាល់របស់ Nizoral ® ប្រភេទគ្រាប់ ២០០ម.ក្រ ដល់អ្នកប្រើប្រាស់គឺកើតមាន ញឹកញាប់ជាងឱសថព្យាបាលជំងឺផ្សិតផ្សេងៗទៀត។
ក្នុងអំឡុងពេលនៃការរង់ចាំការស៊ើប អង្កេត និងការវាយតំលៃបន្ថែមទៀត ក៏ដូចជាផលប្រយោជន៍របស់អ្នក ប្រើប្រាស់ក៏ដូចជាផលប្រយោជន៍របស់ Nizoral ®, Afssaps បានធ្វើការណែនាំដល់អ្នក ប្រើប្រាស់ឱសថនេះ ទាំងអស់ ឲ្យសាក់សួរពត៌មានពីសំណាក់គ្រូ ពេទ្យជាមុនសិន។
ទោះជាយ៉ាងណា ចំពោះអ្នកដែលមានជំងឺ Cushing, ក៏នៅតែអាចឲ្យប្រើប្រាស់ជាបណ្តោះ អាសន្នបាន ប៉ុន្តែចំអ្នកជំងឺផ្សេងទៀត មិនគួរនឹងប្រើប្រាស់ឱសថ Nizoral ® គ្រាប់នោះឡើយ គួរប្រើ Ketoconazole ក្រែមលាប លើស្បែកវិញ ពីព្រោះការប្រើប្រាស់លាបលើស្បែក គឺការជ្រាបចូលតាមស្បែកមានបរិមាណ តិចតួចបំផុតុ។
ការប្រមូលឱសថនេះនឹងត្រូវចាប់ ផ្តើមនៅ ថ្ងៃទី ១១ ខែ កក្កដា នេះ។
No comments:
Post a Comment