Tuesday, June 28, 2011

វិធីថែរក្សាសម្ផស្សងាយៗដោយប្រើ ស៊ុត

ស៊ុតមាន់ ទា វាមានអត្ថប្រយោជន៍មិនថាចំពោះការ បរិភោគឬក៏អ្វីផ្សេងឡើយ។ ស៊ុតក៏ត្រូវបានគេប្រើប្រាស់យ៉ាង​ច្រើនក្នុងផលិតផលកែរសម្ផស្សដូចជា សាប៊ូកក់សក់ ឡេលាបស្បែក......... តែពេលនេះខ្ញុំគ្រាន់តែចង់បង្ហាញ​នូវប្រើប្រាស់ស៊ុនមាន់ ទាធ្វើជាគ្រឿងថែរក្សាសម្ផស្ស​របស់យើង​វិញ។

How to Use Eggs for Beautiful Skin and Hairthumbnail
១. យកស៊ុតធ្វើជាមា៉ស់លាបសក់៖
បំបែកស៊ុតចំនួន​ ៣ ដាក់វាទៅក្នុងចានធំមួយ និងកូរក្រវឹកវាឲ្យបានសព្វល្អ។ រួចហើយ យកវាមកលាបលើសក់​របស់យើងដោយប្រើដៃ។ លាបវាឲ្យសព្វទាំងអស់ រួចទុកវាចោលរហូតដល់វាស្ងួត រួចហើយលាងសំអាតជាមួយ ទឹកក្តៅអ៊ុនៗ បន្ទាប់មកលាងសំអាតជាមួយទឹងត្រជាក​់ និងសាប៊ូវិញ។ ពេលនេះអ្នកនឹងមានអារម្មណ៍សក់របស់​អ្នកមានភាពទន់រលោងស្អាត និងភ្លឺរលោងទៀតផង។

២. ប្រើផ្នែកក្រហមស៊ុតធ្វើជាមា៉ស់លា​ប មុខ៖
យកស៊ុត ១គ្រាប់(យកតែផ្នែកក្រហម)​ ដាក់ក្នុងចានធំមួយ។ ក្រវឹក ច្របល់វាឲ្យសព្វ។ យកសំឡីបន្ទះ​ ផ្តិតលាបលើមុខតិចៗ រហូតពេញមុខ។ ទុកវាឲ្យនៅយូរបន្តិច បន្ទាប់មកលាងសំអាតដោយប្រើ ទឹកក្តៅអ៊ុនៗ និនងសាប៊ូលាងមុខ ជាការស្រេច។

៣. យកស៊ុតផ្នែកក្រហមសំអាតក្បាល៖
បំបែកស៊ុតចំនួន ៣គ្រាប់(យកតែផ្នែកក្រហម)។ បំបែក និងក្រឡុកវាឲ្យខាំ្លង រហូតដល់បែកពពុុះ។ រួចយកមក​លាប។ ទុកឲ្យវាឲ្យស្ងួត បន្ទាប់អ្នកនឹងមានអារម្មណ៍ស្បែក មុខរបស់អ្នកមាន ភាពតឹងនិងស្រស់ថ្លា។

No comments:

Post a Comment