Saturday, June 18, 2011

មូលហេតុដែលបណ្តាលឲ្យស្រ្តី​មិនអាចមាន ផ្ទៃពោះ ឬ "អា"

រាល់ភាពមិនប្រក្រតីនៅ តំបន់ពិសេស ឬក៏ភាពមិនប្រក្រតីនៃការបញ្ចេញចោល របស់នារីគឺជាសញ្ញាណដំបូងនៃ រោគអា របស់ស្រ្តី។
១. រដូវមិនទៀង៖
រយះពេលនៃការមានរដូវ វែង ឬខ្លី, រដូវមកមិនស្មើ... ទាំងអស់នេះជាសញ្ញាណ នៃភាពមិនប្រក្រតីនៃក្រពេញ ខាងក្នុងរាងកាយស្រ្តី និង អរម៉ូនរបស់ពួកគេ។ ក្រៅពីនោះ ការរីកលូតលាស់ មិនពេញលេញរបស់ អូវុល អូវែ ក៏ដូចជាការរលាគ មានរបួសនៃស្រទាប់ខាងក្នុងរបស់ ស្បួនក៏អាចបណ្តាលទៅដល់ការមករដូវ មិនទៀងបាន ដែលមូលហេតុទាំងអស់នេះ វាបានធ្វើឲ្យមានការប៉ះពាល់ដល់ ការបង្កកំណើតរបស់ស្រ្តី។

២. បាត់ ឬគ្មានរដូវ៖
ជាធម្មតា ស្ត្រីគ្រប់រូបដែលមានអាយុលើសពី ១៨ឆ្នាំ ដែលមិនទាន់មានរដូវ ឬបាត់រដូវលើសពី ៦ខែឡើងទៅ ត្រូវបានចាត់ទុកថា បាត់រដូវ ឬគ្មានរដូវ។ បាត់រដូវ ឬគ្មានរដូវអាបបណ្តាលមក ពីមូលហេតុច្រើនប្រភេទផ្សេងគ្នា។ 

៣.​ ចុកពោះពេលមានរដូវ៖
ការចុកពោះពេលមានរដូវ តិច ឬច្រើនអា្រស័យទៅតាមបុគ្គលម្នាក់ៗ ។ ចុកពោះពេលមានរដូវគឺ បណ្តាលមកពី ការចលនាឈាម មានការកកស្ទះ ដែលបណ្តាលឲ្យមានការស្ទះចរន្តឈាម តំបន់ពោះដែលធ្វើឲ្យមានការចុក ពោះ ជាពិសេលផ្នែកខាងក្រោមនៃ ផ្ទៃពោះ។

៤.​ ទឹករំអឹល នៅប្រដាប់ភេទមិនប្រក្រតី៖
ប្រដាប់ភេទបញ្ខេញទឹក រំអឹល ច្រើនខុសធម្មតា, ទឹករំអឹលមាន ពណ៌លឿង, ពណ៌ខៀវ... មានក្លិនស្អុយ ពិបាកទ្រាំ គឺជាសញ្ញាណនៃការរលាគ, រោគផ្សិតក្នុងប្រដាប់ភេទ, ការរលាគផ្ទៃខាងក្នុងស្បួន ឬរោគផ្លូវភេទ ផ្សេងៗទៀត។

៥.​ ក្រពេញដោះមានការរីកលូតលាស់ខ្សោយ៖
ស្រ្តីពេលគ្រប់វ័យ (វ័យគ្រប់ការ), ដោយសារឥទ្ធិពលរប់ស អរម៉ូន Estrogen ក្នុងរាងកាយ, ដើមទ្រូងរបស់ពួកគេ មានការរីកចំរើនជាបណ្តើរៗ និងឈានដល់ការរីកលូតលាស់ពេញលេញ។ ប៉ុន្តែប្រសិនបើ ពួកគេមានអាយុលើសពី​ ១៨ឆ្នាំទៅហើយ ហើយដើមទ្រូងរបស់គេមិនទាន់មានការ រីកលូតលាស់ (ទ្រូងសំប៉ែត) គឺអាចបណ្តាលមក ពីខ្វះខាត អរម៉ូន Estrogen។ 
ការខ្វះខាត់ នូវបរិមាណនៃអរម៉ូន នេះវានឹងធ្វើឲ្យការរីកលូតលាស់ របស់កន្សោមពង និងសម្មតិភាពនៃការបង្កកំណើត មានបញ្ហា ឬពិបាកក្នុងការមានកូន។

[Source: people magazine, vnexpress]
​​​​​​

2 comments:

  1. Khiep may con choi ca Amazon nua co a ! kinh nhe

    ReplyDelete
  2. uhm sao? tao thich. the nao ah may? hay ko? kaka

    ReplyDelete