
មហារីកក្រពេញប្រ៉ូស្តាត ជាជំងឺមួយប្រភេទដែលតែងតែកើនមានចំពោះបុរសៗដែលមានអាយុប្រមាណចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ។ គេមិនសូវជួបប្រទះនូជំងឺនេះចំពោះក្មេងៗឡើយ។
ជំងឺមួយនេះ មកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់រកឃើញថាវាបណ្តាលមកពីមូលហេតុអ្វីនោះឡើយ។ វាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានជំងឺប្រភេទនេះ ដូចជា កត្តាគ្រួសារ វីរ៉ុស ការតមអាហារ។ភាគច្រើនអ្នកជំងឺមិនបានដឹងថាគេកំពុងមានជំងឺនេះឡើយ ពីព្រោះជំងឺនេះវាមិនមានចេញជារោគ សញ្ញាអ្វីទាំងអស់ នៅពេលដែលគេបានដឹងថាគេមានជំងឺនេះ គឺវាស្ទើតែហួសពេលទៅហើយ។ ភាគច្រើនអ្នកជំងឺដែលមកពិនិត្យជាមួយវេជ្ជបណ្ឌិតគឺស្ថិតក្នុងតំណាក់កាលទី៤ ទៅហើយដែលជាការពីបាកសំរាប់ការព្យាបាល។
ដូច្នេះ បុរសទាំងអស់ដែលមាន អាយុចាប់ពី៤៥ឆ្នាំ ឡើងទៅត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទាន់ពេល និងទៀងទាត់ ដើម្បីរកមើលជំងឺមហារីកក្រពេញប៉្រូស្តាតឲ្យបានឆាប់។
[Source: Wikipedia.org]
No comments:
Post a Comment