
កាសែត ស៊ុនហ៊ួរ របស់ចិនបានឲ្យដឹងថា មន្ទីរពិសោធន៍ Jet Propulsion ដែលជាផ្នែកមួយរបស់ ណាសា ដែរនោះនិយាយថា អាចម៍ផ្កាយឬផ្កាយព្រះគ្រោះមួយនេះ មានទំហំតូច ហើយមានចំងាយប្រមាណជា ១២០០០គ.ម ពីផែនដីប៉ុណ្ណោះ (គឺជិតជាងប្រមាណជា ៣២ដង បើធៀបទៅនិងចំងាយពីផែនដី ទៅព្រះច័ន្ទ) នៅវេលាម៉ោង ប្រមាណជា ៩ៈ៣០នាទី (ម៉ោង EDT) ឬម៉ោងប្រមាណជា ៧ៈ៣០នាទី ម៉ោងស្រុកខ្មែរ។ ផ្កាយព្រះគ្រោះមួយនេះមាន អង្កត់ផ្ចិតចាប់ពី ៥ ដល់ ២០ ម៉ែត ហើយស្ថិតក្នុងគន្លងដូចគ្នា និងគន្លងរបស់ផែនដីដែរ។
អ្នកជំនាញបានឲ្យដឹងថា វាមិនអាចនិងប៉ះ ឬក៏បុកផែនដីឡើយ ហើយប្រសិនបើវាប៉ះនិងផែនដីមែននោះ វានឹងត្រូវដុតបំផ្លាញដោយការ កកិតជាមួយនិងបិរយាកាសរបស់ផែនដី ហើមិនបណ្តាលឲ្យមានផលប៉ះពាល់ អ្វីឡើយ។
ខ្ញុំជឿជាក់យ៉ាងច្បាស់ថា 2011MD នឹងមិនប៉ះជាមួយផែនដីឡើយ, វាមិនមានលទ្ឋិភាពណាមួយនឹងអាចប៉ះផែនដីបានឡើយ។ ទោះយ៉ាងណា ប្រសិនបើវាប៉ះជាមួយផែនដីមែន នោះវានឹងត្រូវដិតកំទិចដោយផែនដី ហើយជានឹងក្លាយជាអាចម៍ផ្កាយតូចៗវិញ។ លោក Emily Baldwin ជាអ្នកវិទ្យាសាស្រ្ត អង់គ្លេស បានឲ្យដឹងនៅលើ SkymaniaNews។គេបានធ្វើការគណនាមើលឃើញថា 2011MD នឹងមានចំងាយជិតផែនដីបំផុត ត្រង់តំបន់ មហាសមុទ្រ ប៉ាស៊ីហ្វិក។ ហើយក្នុងរយៈពេលមួយដ៏ខ្លី មនុស្សលោកយើងអាចមើលវាឃើញបាន ដោយគ្រាន់តែប្រើប្រាស់ កែវឆ្លុះធម្មតា។
No comments:
Post a Comment