Saturday, June 25, 2011

វិធីធ្វើម៉ាស់មុខ ពីទឹកក្រូចឆ្មាច្របាច់

ផ្លែក្រូចឆ្មាជាផ្លែឈើមួយប្រភេទ ដែលអ្នកណាៗក៏ស្គាល់ដែរ ប៉ុន្តែអ្វីដែលយើងធ្លាប់ដឹងនោះ គឺក្រូចឆ្មាគ្រាន់ តែមានប្រយោជន៍ប្រើប្រាស់ក្នុងការធ្វើម្ហូប និង ប្រើពេលមានផ្តាស់សាយប៉ុនហ្នឹង។ ឥឡូវនេះ អ្នកទាំងអស់គ្នាននឹង បានដឹងថែមទៀតពីសារៈប្រយោជន៍របស់វា ចំពោះការការពារសម្រស់ របស់យើងវិញម្តង។ ខាងក្រោមនេះ ជាវិធី ៦ យ៉ាងនៃការកែឆ្នៃ ក្រូចឆ្មាធ្វើជា មា៉ស់សំរាប់លាបមុខ​ យ៉ាងមានប្រសិទ្ធិភាព៖

១. មា៉ស់សម្រាប់ឲ្យស្បែករាងកាយ ស៖
លាយ ទឹកប៉េងប៉ោះច្របាច់ ជាមួយនិង ទឹកក្រូចឆ្មាច្របាច់ ក្នុងបរិមាណមួយស្មើគ្នា។ រួចយកកន្សែងស្តើង ទន់ ផ្តិតនិងលាបវាតិចៗ លើផ្ទៃមុខ និងស្បែករាងកាយយើង។ ធ្វើរបៀបនេះក្នុងរយៈពេលខ្លី អ្នកនឹងមានអារម្មណ៍ថា ស្បែករបស់អ្នកមានការ​ផ្លាស់ប្តូរគួរឲ្យអស្ចារ្យ។
២. មា៉ស់ សំរាប់ស្បែកមុខ ខ្លាញ់៖

ចំពោះអ្នកដែលមានស្បែកមុខ មានខ្លាញ់ក៏អាចការប្រែបាន។ ចូរលាយ ម្សៅល្មៀង​កន្លះស្លាបព្រា ជាមួយនិង​សាច់បណ្តុល ល្ហុង(ដែលបានកិនម៉ត់) ចំនួន ៣ស្លាបព្រា, ទឹកក្រូចឆ្មាចំនួន ២ ស្លាបព្រា។ លាប​ម៉ាស់ដែលទើបតែធ្វើលើ មុខ​ ថ្ងាស់ ប៉ុន្តែមិនត្រូវលាប​ត្រង់តំបន់ភ្នែកឡើយ។ បន្ទាប់មកលាង​សំអាត​ក្នុងរយៈពេល​២០នាទី។ ក្រោយពេលលាងមុខរួចហើយ អ្នកនឹងមានស្បែកមុខទន់ល្មើយគួរឲ្យទាក់ទាញ។

៣. មា៉ស់ឲ្យស្បែកមុខឲ្យ ស៖
លាយ ១ ស្លាបព្រាធំ ម្សៅមី, ២ ស្លាបព្រាតូចៗ ទឹកដោះគោស្រស់ ជាមួយនិង ២ ឬ ៣ ដំណក់ទឹកក្រូចឆ្មា។ លាបលើមុខ និងទុកក្នុងរយៈពេល ១៥នាទី រួចលាងវាចេញ។ ធ្វើយ៉ាងនេះ ៤មួយសប្តាហ៍, មួយសប្តាហ៍ ធ្វើម្តង។

៤. មា៉ស់សំរាប់ បំបាត់រន្ធញុើស៖
លាងមុខឲ្យបានស្អាតដោយប្រើ ក្រេមលាងមុខ។ ច្របាច់ក្រូចឆ្មាយកទឹក លាយជាមួយទឹកកក។ បន្ទាប់មកដាក់ សូលុយស្យុងដែលបានធ្វើរួច លើបាតដៃរួច មា៉ស្សាលើមុខ។ អាស៊ីដដែលមានក្នុង​ទឹកក្រូចឆ្មា នឹងជួយឲ្យស្បែកកាន់តែទន់ និងជួយឲ្យរន្ធញុើសបានជិតទៅវិញ។

៥. ម៉ាស់សំរាប់រក្សាសំណើមស្បែកមុខ៖
កិន ១/២ ផ្លែត្រសក់ លាយជាមួយនិងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ហើយថែម ១ ស្លាបព្រាទឹក​ក្រូចឆ្មាច្របាច់ទៀត។ លាបវាលើស្បែកមុខ, ទុកក្នុងរយៈពេល​ ១០នាទី​ រួចលាងវាចេញ។

៦. មា៉ស់សំរាប់ការពារស្បែកឆាប់ចាស់៖
កិនផ្លែចេក លាយវាជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មា រួចហើយយកមកលាប លើផ្ទៃមុខ ទុកក្នុងរយៈពេល ១៥នាទី។ វីតាមីនដែលមានក្នុងផ្លែចេក និងក្រូចឆ្មា ជួយឲ្យស្បែកមានសភាព ភ្លឺថ្លានិងមិនឆាប់​ចាស់។

No comments:

Post a Comment