Sunday, June 19, 2011

Chantix (Varenicline)| FDA អាចបណ្តាលឲ្យបញ្ហាខាង បេះដូង

FDA បានធ្វើការក្រើនរំលឹក ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នកប្រើប្រាស់ ឱសថ Chantix (Varenicline) ឲ្យមានការប្រុងប្រយ័ត្នក្នុងការ ប្រើប្រាស់នូវឱសថប្រភេទនេះ ពីព្រោះវាអាចមានការទាក់ទងទៅនិង ការបន្កើនឲ្យមាន បញ្ហាខាងបេះដូងចំពោះ អ្នកជំងឺបេះដូង។


FDA បានធ្វើការសិក្សាទៅលើអ្នក ជក់បារីចំនួន ៧០០នាក់ ដែលរួមមានរោគបេះដូង ដោយឲ្យព្យាបាលជាមួយឱសថ Chantix (Varenicline)​ និងអ្នកមានសុខភាពធម្មតា។​ ការសិក្សាបានបញ្ហាញ ឲ្យាេឃើញថា ចំពោះអ្នកដែលបានព្យាបាលរោគបេះដូង ដែលបានព្យាបាលជាមួយឱសថ Chantix (Varenicline)​ ជួបបញ្ហានិង អាការៈខាងបេះដូងច្រើនជាង បើប្រៀបធៀបនិងអ្នកដែលមានសុខភាព ធម្មតាដែលបានទទួលការព្យាបាលជាមួយ ឱសថខាងលើដូចគ្នា។

FDA បានបន្តការសិក្សា និងវាយតំលៃចំពោះឱសថ Chantix (Varenicline) នេះ ហើយបានធ្វើការណែនាំដល់ក្រុមហ៊ុន ផលិតឱសថនេះត្រូវមានវិធានការឲ្យបាន សមស្រប សហការក្នុងការសិក្សា រឹះរកវិធីដើម្បីធ្វើការកែតំរូវ នូវផលវិបាក ទាំងអស់នោះ។

[Source: FDA - US Food and Drug Administration]


  

No comments:

Post a Comment