Sunday, July 31, 2011

ជំងឺឺគ្រុនឈាម

រដូវភ្លៀងបានមកដល់ហើយ ប្រជាកសិករយើងមានការសប្បាយចិត្តឥតឧបមាព្រោះ មានទឹកគ្រប់គ្រាន់ក្នុងការប្រកប ការងារកសិកម្ម និងបង្ករបង្កើនផល។ ទឹកភ្លៀងមានសារប្រយោជន៍ណាស់សំរាប់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ទទឹមនិងអ្វីដែលទឹកភ្លៀងបានផ្តល់ឲ្យ ដល់កសិករយើង ទឹកភ្លៀងក៏ជាភ្នាក់ងារដែលបង្ករឲ្យមាន ជំងឺដំកាត់ផ្សេងៗទៀតយ៉ាងច្រើនដែរ។ ក្នុងនោះ ជំងឺគ្រុនឈាម ជាជំងឺដែលតែងតែកើតមាន នៅពេលរដូវភ្លៀងមកដល់។
ពីមួយឆ្នាំ ទៅមួយឆ្នាំ ជំងឺគ្រុនឈាមមានការកើនឡើង ជាពិសេសចំពោះក្មេងៗនិងកុមារតូចៗ។ ហេតុដូចនេះ លោកឱពុក អ្នកម្តាយទាំង ត្រូវតែមើលថែរកូនចៅ របស់ខ្លួនឲ្យបានដឹតដល់ ជាពិសេសពេលគេង ត្រូវគេងក្នុងមុង និងរៀបចំផ្ទះសំបែង និងសំអាតឲ្យបានស្អាតបាតជានិច្ច។

No comments:

Post a Comment