Wednesday, June 29, 2011

សារាយសមុទ្រស្ងួតរបស់ កូរ៉េ ត្រូវបានប្រមួលវិញនៅ អូស្រ្តាលី

ផលិតផលសារាយសមុទ្​រស្ងួតរបស់ប្រទេស កូរ៉េត្រូវបានប្រមូលទុកវិញ បន្ទាប់ក្រុមភ្នាក់ងារ​មានសម្មត្តិកិច្​ច បានធ្វើការពិនិត្យរួចរាល់មក ឃើញថាមាន បរិមាណអ៊ុីយ៉ូតខ្ពស់​ដែលអាច មានបញ្ហាដល់ស្រ្តីមានផ្ទៃពោះ។

សារពត៌មាន AAP និង Xinhua បានឲ្យដឹងថា ក្រុមប្រឹក្សាស្តដ់​​ដាម្ហូបអាហាររបស់ អូស្រ្តាលី និង ញូវសេឡែន បានធ្វើការ​សំណូមពរឲ្យប្រមូល​នូវផលិតផល សារាយស្ងួត Wang Dried Kelp Varech Speche របស់កូរ៉េ។
ផលិតផលនេះមានបរិមាណ អ៊ុីយ៉ូតធម្មជាតិខ្ពស់ ហើយការបរិភោគវាជាប្រចាំ អាចនឹងបណ្តាលឲ្យមាន ផលប៉ះពាល់ដល់សុខភាពរបស់មនុស្សមួយ​ចំនួន រួមទាំងទារកក្នុងផ្ទៃ និងស្រ្តីបំបៅដោះកូនផងដែរ
ផលិតផលនេះវាជាផលិតផលសំខាន់សំរាប់ ជនជាតិអាស៊ី និងមានលក់ច្រើននៅតាម​ហាងក្នុងទីក្រុង Briseban និង Gold Coast ក្នុងរដ្ឋ Queensland។

Tuesday, June 28, 2011

វិធីថែរក្សាសម្ផស្សងាយៗដោយប្រើ ស៊ុត

ស៊ុតមាន់ ទា វាមានអត្ថប្រយោជន៍មិនថាចំពោះការ បរិភោគឬក៏អ្វីផ្សេងឡើយ។ ស៊ុតក៏ត្រូវបានគេប្រើប្រាស់យ៉ាង​ច្រើនក្នុងផលិតផលកែរសម្ផស្សដូចជា សាប៊ូកក់សក់ ឡេលាបស្បែក......... តែពេលនេះខ្ញុំគ្រាន់តែចង់បង្ហាញ​នូវប្រើប្រាស់ស៊ុនមាន់ ទាធ្វើជាគ្រឿងថែរក្សាសម្ផស្ស​របស់យើង​វិញ។

How to Use Eggs for Beautiful Skin and Hairthumbnail
១. យកស៊ុតធ្វើជាមា៉ស់លាបសក់៖
បំបែកស៊ុតចំនួន​ ៣ ដាក់វាទៅក្នុងចានធំមួយ និងកូរក្រវឹកវាឲ្យបានសព្វល្អ។ រួចហើយ យកវាមកលាបលើសក់​របស់យើងដោយប្រើដៃ។ លាបវាឲ្យសព្វទាំងអស់ រួចទុកវាចោលរហូតដល់វាស្ងួត រួចហើយលាងសំអាតជាមួយ ទឹកក្តៅអ៊ុនៗ បន្ទាប់មកលាងសំអាតជាមួយទឹងត្រជាក​់ និងសាប៊ូវិញ។ ពេលនេះអ្នកនឹងមានអារម្មណ៍សក់របស់​អ្នកមានភាពទន់រលោងស្អាត និងភ្លឺរលោងទៀតផង។

២. ប្រើផ្នែកក្រហមស៊ុតធ្វើជាមា៉ស់លា​ប មុខ៖
យកស៊ុត ១គ្រាប់(យកតែផ្នែកក្រហម)​ ដាក់ក្នុងចានធំមួយ។ ក្រវឹក ច្របល់វាឲ្យសព្វ។ យកសំឡីបន្ទះ​ ផ្តិតលាបលើមុខតិចៗ រហូតពេញមុខ។ ទុកវាឲ្យនៅយូរបន្តិច បន្ទាប់មកលាងសំអាតដោយប្រើ ទឹកក្តៅអ៊ុនៗ និនងសាប៊ូលាងមុខ ជាការស្រេច។

៣. យកស៊ុតផ្នែកក្រហមសំអាតក្បាល៖
បំបែកស៊ុតចំនួន ៣គ្រាប់(យកតែផ្នែកក្រហម)។ បំបែក និងក្រឡុកវាឲ្យខាំ្លង រហូតដល់បែកពពុុះ។ រួចយកមក​លាប។ ទុកឲ្យវាឲ្យស្ងួត បន្ទាប់អ្នកនឹងមានអារម្មណ៍ស្បែក មុខរបស់អ្នកមាន ភាពតឹងនិងស្រស់ថ្លា។

អ្វីទៅជាមហារីក ក្រពេញប្រ៉ូស្តាត?

មហារីកជាជំងឺដែលមនុស្សគ្រប់រូបតែ​ងតែភ័យខ្លាច។ ជំងឺមហារីក​មានច្រើនប្រភេទ ច្រើនបែបច្រើនសណ្ឋាន ផ្សេងៗគ្នា។ ចំពោះស្រ្តីគឺពួកគាត់តែ​ងតែមានការ​ភ័យព្រួយខា្លចរអា ជំងឺមហារីកមាត់ស្បួនដែល​តែងតែយាយី​ដល់សុភមង្គលរបស់ពួកគាត់។ ចំពោះបុរសវិញ ក៏មិនចាញ់ស្ត្រីប៉ុន្មានដែរ បុរសក៏អាចប្រឈមមុខនឹងការ​កើត​ជំងឺមហារីកដែរ នោះគឺ មហារីកក្រពេញប្រ៉ូស្តាត។ ចុះអ្វីទៅជា មហារីកក្រពេញប្រ៉ូស្តាត?

Prostatelead.jpg
មហារីកក្រពេញប្រ៉ូស្តាត ជាជំងឺមួយប្រភេទដែលតែងតែកើនមានចំ​ពោះបុរសៗដែលមានអាយុប្រមាណចា​ប់ពី​អាយុ ៤៥ឆ្នាំឡើងទៅ។ គេមិនសូវជួបប្រទះនូជំងឺនេះចំពោះ​ក្មេងៗឡើយ។ 
ជំងឺមួយនេះ មកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់​រកឃើញថាវាបណ្តាលមកពីមូលហេតុអ្វី​នោះឡើយ។ វាមានមូលហេតុជា​ច្រើនដែលបណ្តាល​ឲ្យមានជំងឺប្រភេទ​នេះ ដូចជា​ កត្តាគ្រួសារ វីរ៉ុស ការតមអាហារ។ភាគច្រើនអ្នកជំងឺ​មិនបានដឹងថាគេកំពុងមានជំងឺ​នេះឡើយ ពីព្រោះជំងឺនេះវាមិនមានចេញជារោគ សញ្ញាអ្វីទាំង​អស់ នៅពេលដែលគេបានដឹងថាគេមានជំងឺនេះ គឺវាស្ទើតែហួសពេលទៅហើយ។ ភាគច្រើនអ្នកជំងឺដែលមក​ពិនិត្យជាមួយវេជ្ជបណ្ឌិតគឺ​ស្ថិតក្នុងតំណាក់កាលទី៤ ទៅហើយដែលជាការពីបាកសំរាប់ការ​ព្យាបាល។ 
ដូច្នេះ បុរសទាំងអស់ដែលមាន អាយុចាប់ពី៤៥ឆ្នាំ ឡើងទៅត្រូវទៅពិនិត្យជាមួយគ្រូពេ​ទ្យឲ្យបានទាន់ពេល និងទៀងទាត់ ដើម្បីរកមើលជំងឺមហារីកក្រពេញ​ប៉្រូស្តាតឲ្យបានឆាប់។
[Source: Wikipedia.org]

Monday, June 27, 2011

ថាសហោះ លើផ្ទៃមេឃ អង់គ្លេស

កាលពីថ្ងៃទី ២៤ មុននេះ នៅលើផ្ទៃមេយនៃប្រទេស អង់គ្លេស គេបានឃើញថាសហោះ ដែលមើលទៅដូចជាដុំពន្លឺ យ៉ាងធំកំពុងហោះចុះឡើង លើផ្ទៃមេយតែមិនបានបញ្ចេញសំលេង អី្វទាំងអស់។


  

Sunday, June 26, 2011

អាចម៍ផ្កាយមកសួរសុខទុក្ខ ផែនដី

បើតាមការរាយការណ៍របស់ អង្ការ ណាសា របស់សហរដ្ឋអាមេរិក បាន​ឲ្យដឹងថា​ នៅថ្ងៃស្អែក ទី ២៧ ខែមិថុនានេះ នឹងមានអាចម៍ផ្កាយមួយឈ្មោះ 2011MD នឹងធ្វើដំណើរមកកៀកកឹត និងផែនដីរបស់យើង ក្នុងរយៈចំងាយប្រមាណជា ១២០០០គ.ម។
Ảnh: Telepraph

កាសែត ស៊ុនហ៊ួរ របស់ចិនបានឲ្យដឹងថា មន្ទីរពិសោធន៍ Jet Propulsion ដែលជាផ្នែកមួយ​របស់ ណាសា ដែរនោះនិយាយថា អាចម៍ផ្កាយឬផ្កាយព្រះគ្រោះមួយនេះ មានទំហំតូច ហើយមានចំងាយប្រមាណជា ១២០០០គ.ម ពីផែនដីប៉ុណ្ណោះ (គឺជិតជាងប្រមាណជា ៣២ដង បើធៀបទៅនិងចំងាយពីផែនដី ទៅព្រះច័ន្ទ) នៅវេលាម៉ោង ប្រមាណជា ៩ៈ៣០នាទី (ម៉ោង​ EDT) ឬម៉ោងប្រមាណជា ៧ៈ៣០នាទី ម៉ោងស្រុកខ្មែរ។ ផ្កាយព្រះគ្រោះមួយនេះមាន អង្កត់ផ្ចិតចាប់ពី ៥ ដល់ ២០ ម៉ែត ហើយស្ថិតក្នុងគន្លងដូចគ្នា​ និងគន​្លងរបស់ផែនដីដែរ។
អ្នកជំនាញបានឲ្យដឹងថា វាមិនអាចនិងប៉ះ ឬក៏បុកផែនដីឡើយ ហើយប្រសិនបើវាប៉ះនិងផែនដីមែននោះ វានឹងត្រូវដុតបំផ្លាញដោយការ កកិតជាមួយនិងបិរយាកាសរបស់ផែនដី ហើមិនបណ្តាលឲ្យមានផលប៉ះពាល់ អ្វីឡើយ។
ខ្ញុំជឿជាក់យ៉ាងច្បាស់ថា 2011MD នឹងមិនប៉ះជាមួយផែនដីឡើយ, វាមិនមានលទ្ឋិភាពណាមួយនឹងអាច​ប៉ះផែនដីបានឡើយ។ ទោះយ៉ាងណា ប្រសិនបើវាប៉ះជាមួយផែនដីមែន នោះវានឹងត្រូវដិតកំទិចដោយផែនដី ហើយជានឹងក្លាយជាអាចម៍ផ្កាយតូចៗវិ​ញ។ លោក Emily Baldwin ជាអ្នកវិទ្យាសាស្រ្ត អង់គ្លេស បានឲ្យដឹងនៅលើ SkymaniaNews។
គេបានធ្វើការគណនាមើលឃើញថា 2011MD នឹងមានចំងាយជិតផែនដីបំផុត ត្រង់តំបន់ មហាសមុទ្រ ប៉ាស៊ីហ្វិក។ ហើយក្នុងរយៈពេលមួយដ៏ខ្លី មនុស្សលោកយើងអាចមើលវាឃើញបាន ដោយគ្រាន់តែប្រើប្រាស់ កែវឆ្លុះធម្មតា។




Saturday, June 25, 2011

វិធីធ្វើម៉ាស់មុខ ពីទឹកក្រូចឆ្មាច្របាច់

ផ្លែក្រូចឆ្មាជាផ្លែឈើមួយប្រភេទ ដែលអ្នកណាៗក៏ស្គាល់ដែរ ប៉ុន្តែអ្វីដែលយើងធ្លាប់ដឹងនោះ គឺក្រូចឆ្មាគ្រាន់ តែមានប្រយោជន៍ប្រើប្រាស់ក្នុងការធ្វើម្ហូប និង ប្រើពេលមានផ្តាស់សាយប៉ុនហ្នឹង។ ឥឡូវនេះ អ្នកទាំងអស់គ្នាននឹង បានដឹងថែមទៀតពីសារៈប្រយោជន៍របស់វា ចំពោះការការពារសម្រស់ របស់យើងវិញម្តង។ ខាងក្រោមនេះ ជាវិធី ៦ យ៉ាងនៃការកែឆ្នៃ ក្រូចឆ្មាធ្វើជា មា៉ស់សំរាប់លាបមុខ​ យ៉ាងមានប្រសិទ្ធិភាព៖

១. មា៉ស់សម្រាប់ឲ្យស្បែករាងកាយ ស៖
លាយ ទឹកប៉េងប៉ោះច្របាច់ ជាមួយនិង ទឹកក្រូចឆ្មាច្របាច់ ក្នុងបរិមាណមួយស្មើគ្នា។ រួចយកកន្សែងស្តើង ទន់ ផ្តិតនិងលាបវាតិចៗ លើផ្ទៃមុខ និងស្បែករាងកាយយើង។ ធ្វើរបៀបនេះក្នុងរយៈពេលខ្លី អ្នកនឹងមានអារម្មណ៍ថា ស្បែករបស់អ្នកមានការ​ផ្លាស់ប្តូរគួរឲ្យអស្ចារ្យ។
២. មា៉ស់ សំរាប់ស្បែកមុខ ខ្លាញ់៖

ចំពោះអ្នកដែលមានស្បែកមុខ មានខ្លាញ់ក៏អាចការប្រែបាន។ ចូរលាយ ម្សៅល្មៀង​កន្លះស្លាបព្រា ជាមួយនិង​សាច់បណ្តុល ល្ហុង(ដែលបានកិនម៉ត់) ចំនួន ៣ស្លាបព្រា, ទឹកក្រូចឆ្មាចំនួន ២ ស្លាបព្រា។ លាប​ម៉ាស់ដែលទើបតែធ្វើលើ មុខ​ ថ្ងាស់ ប៉ុន្តែមិនត្រូវលាប​ត្រង់តំបន់ភ្នែកឡើយ។ បន្ទាប់មកលាង​សំអាត​ក្នុងរយៈពេល​២០នាទី។ ក្រោយពេលលាងមុខរួចហើយ អ្នកនឹងមានស្បែកមុខទន់ល្មើយគួរឲ្យទាក់ទាញ។

៣. មា៉ស់ឲ្យស្បែកមុខឲ្យ ស៖
លាយ ១ ស្លាបព្រាធំ ម្សៅមី, ២ ស្លាបព្រាតូចៗ ទឹកដោះគោស្រស់ ជាមួយនិង ២ ឬ ៣ ដំណក់ទឹកក្រូចឆ្មា។ លាបលើមុខ និងទុកក្នុងរយៈពេល ១៥នាទី រួចលាងវាចេញ។ ធ្វើយ៉ាងនេះ ៤មួយសប្តាហ៍, មួយសប្តាហ៍ ធ្វើម្តង។

៤. មា៉ស់សំរាប់ បំបាត់រន្ធញុើស៖
លាងមុខឲ្យបានស្អាតដោយប្រើ ក្រេមលាងមុខ។ ច្របាច់ក្រូចឆ្មាយកទឹក លាយជាមួយទឹកកក។ បន្ទាប់មកដាក់ សូលុយស្យុងដែលបានធ្វើរួច លើបាតដៃរួច មា៉ស្សាលើមុខ។ អាស៊ីដដែលមានក្នុង​ទឹកក្រូចឆ្មា នឹងជួយឲ្យស្បែកកាន់តែទន់ និងជួយឲ្យរន្ធញុើសបានជិតទៅវិញ។

៥. ម៉ាស់សំរាប់រក្សាសំណើមស្បែកមុខ៖
កិន ១/២ ផ្លែត្រសក់ លាយជាមួយនិងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ហើយថែម ១ ស្លាបព្រាទឹក​ក្រូចឆ្មាច្របាច់ទៀត។ លាបវាលើស្បែកមុខ, ទុកក្នុងរយៈពេល​ ១០នាទី​ រួចលាងវាចេញ។

៦. មា៉ស់សំរាប់ការពារស្បែកឆាប់ចាស់៖
កិនផ្លែចេក លាយវាជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មា រួចហើយយកមកលាប លើផ្ទៃមុខ ទុកក្នុងរយៈពេល ១៥នាទី។ វីតាមីនដែលមានក្នុងផ្លែចេក និងក្រូចឆ្មា ជួយឲ្យស្បែកមានសភាព ភ្លឺថ្លានិងមិនឆាប់​ចាស់។

Thursday, June 23, 2011

ព្រហ្មចារិយ៍ ផ្តូរយក iPhone 4

chinese-girl-with-iphone-4
រូបភាពគ្រាន់តែជាការតំណាង 


មិនយូរប៉ុន្មានមុននេះ អ្នកទាំងអស់គ្នាបានធ្លាប់អាន និងបានស្តាប់លឺពីពត៌មានស្តីពី ក្មេងប្រុសជនជាតិចិន ម្នាក់ដែលបានលក់តំរងនោមរបស់ខ្លួន មួយចំហៀងព្រោះតែចង់បាន iPhone 4 និង iPad 2។ ស្តាប់មើលទៅវា ហាក់ដូចជាមិនគួរឲ្យជឿបាន តែវាបានកើតមានទៅហើយ។
រឿងមួយនេះវាបានធ្វើឲ្យពិភពលោកមាន ការរន្ធត់យ៉ាងខ្លាំង និងមានអ្នកខ្លះបានធ្វើការ កោតសរសើរ ដល់ក្មេងប្រុសម្នាក់នោះ។ រឿងហេតុទាំងអស់នេះមិនទាន់បានចប់ ស្រួលបួលផង ស្រាប់តែមានរឿងហេតុថ្មី មួយបានកើតឡើងស្រដៀងគ្នាដែរ តែលើកនេះគឺជាក្មេងស្រីវិញម្តង។
មានក្មេងស្រីជនជាតិចិនម្នាក់ បានប្រកាសថាគេនឹងស្ម័គចិត្តរួម ដំណេកជាមួយបុរសណាម្នាក់ដែលហា៊ន ទិញឲ្យគេនូវ​ទូរស័ព្ទ iPhone 4 ឲ្យរូបនាង។
ខ្ញុំស្រមៃចង់បានទូរស័ព្ទ Iphone 4 មួយគ្រឿងនិងគេដែរ ប៉ុន្តែឪពុករបស់ខ្ញុំមិនបានទិញ ឲ្យខ្ញុំនោះទេ។ ហេតុនេះខ្ញុំពេញចិត្តនិងធ្វើការ ដោះដូរនូវព្រហ្មចារិយ៍របស់ខ្ញុំ ឲ្យទៅអ្នកណាដែលហ៊ានទិញ ទូរស័ព្ទនោះឲ្យខ្ញុំ។
ពីមួយថ្ងៃ ទៅមួយថ្ងៃ ទូរស័ព្ទ និងផលិតផលរប់ស Apple បាន និងកំពុងតែធ្វើឲ្យមានការ ផ្លាស់ផ្តូរនូវរាល់ការគិត ក៏ដូចការប្រើប្រាស់នូវ បច្ចេកវិជ្ជាថ្មី ហើយទាំងអស់នោះបានធ្វើឲ្យមានការ​ ប្រែប្រួលដល់ជីវភាពរស់នៅ គ្រាប់ស្រទាប់វណ្ណៈទាំងអស់ជុំវិញ ពិភពលោក។

Wednesday, June 22, 2011

Nizoral គ្រាប់ត្រូវបាន ឈប់ប្រើប្រាស់នៅ ប្រទេសបារាំង

គណៈគ្រប់គ្រងឱសថរបស់បារាំង បានចេញបទបញ្ជាឲ្យបញ្ឃប់នូវការ ប្រើប្រាស់ឱសថ Nizoral ប្រភេទគ្រាប់ ២០០ម.ក្រ ដែលមានសារធាតុ Ketoconazole ពីព្រោះឱសថនេះអាចបណ្តាលឲ្យមាន ផលប៉ះពាល់ដល់ថ្លើម របស់អ្នកប្រើប្រាស់។
Ảnh:

Nizoral ជាឱសថដែលប្រើសំរាប់ព្យាបាលនូវ អាការៈរោគ និងជំងឺដែលបណ្តាលមកពី ផ្សិត ហើយវាត្រូវបានអនុញ្ញាត្តឲ្យ ប្រើប្រាស់តាំងពីឆ្នាំ ១៩៨២ មកម៉្លេះ។ Nizoral ជាផលិតផលរបស់ ក្រុមហ៊ុនផលិតឱសថ Janssen-Cilag។ 
បើតាមគណៈគ្រប់គ្រងឱសថ របស់បារាំង Afssaps បានឲ្យដឹងថា ផលប៉ះពាល់របស់ Nizoral ® ប្រភេទគ្រាប់ ២០០ម.ក្រ ដល់អ្នកប្រើប្រាស់គឺកើតមាន ញឹកញាប់ជាងឱសថព្យាបាលជំងឺផ្សិត​ផ្សេងៗទៀត។ 
ក្នុងអំឡុងពេលនៃការរង់ចាំការស៊ើប អង្កេត និងការវាយតំលៃបន្ថែមទៀត ក៏ដូចជាផលប្រយោជន៍របស់អ្នក ប្រើប្រាស់ក៏ដូចជាផលប្រយោជន៍របស់ Nizoral ®, Afssaps​ បានធ្វើការណែនាំដល់អ្នក ប្រើប្រាស់ឱសថនេះ ទាំងអស់ ឲ្យសាក់សួរពត៌មានពីសំណាក់គ្រូ ពេទ្យជាមុនសិន។
ទោះជាយ៉ាងណា ចំពោះអ្នកដែលមានជំងឺ Cushing, ក៏នៅតែអាចឲ្យប្រើប្រាស់ជាបណ្តោះ អាសន្នបាន ប៉ុន្តែចំអ្នកជំងឺផ្សេងទៀត មិនគួរនឹងប្រើប្រាស់ឱសថ Nizoral ® គ្រាប់នោះឡើយ គួរប្រើ Ketoconazole ក្រែមលាប លើស្បែកវិញ ពីព្រោះការប្រើប្រាស់លាបលើស្បែក គឺការជ្រាបចូលតាមស្បែកមានបរិមាណ តិចតួចបំផុតុ។
ការប្រមូលឱសថនេះនឹងត្រូវចាប់ ផ្តើមនៅ ថ្ងៃទី ១១ ខែ កក្កដា នេះ។
  

Monday, June 20, 2011

ASVAC 2011

ASVAC (Asia Vaccine Conference) is one of the most important vaccine conference which it's held once a year. All the Asia country who's the member of the committees need to join the conference.


Each countries will present their EPI project in their own country. Vaccine is one the most important tool to protect everyone against preventable disease. Nowadays, some of disease has been protecting by vaccine and those vaccine will provide by a NGO, GAVI.

GAVI will helps all the countries under its coverage to help able to access the valuable vaccine to protect themselves against those kind of viruses.

ASVAC this year will be organize in Jakarta, Indonesia. I used to join that conference once in 2009. ASVAC 2009 held in Siem Reap, Cambodia. At that conference I've learned a lot about vaccines. Many experts came from any part of the globe presented their researches about vaccines, their new updates and update new recommendation, guideline and a lot more. HPV, Rotavirus and Pneumococcal vaccines are also included in the discussion.

ASVAC this year will be the same. That's mean, this year we'll get new updates from experts all around the globe not just Asian experts.

Here is the schedule for ASVAC this year.

  

Sunday, June 19, 2011

Chantix (Varenicline)| FDA អាចបណ្តាលឲ្យបញ្ហាខាង បេះដូង

FDA បានធ្វើការក្រើនរំលឹក ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នកប្រើប្រាស់ ឱសថ Chantix (Varenicline) ឲ្យមានការប្រុងប្រយ័ត្នក្នុងការ ប្រើប្រាស់នូវឱសថប្រភេទនេះ ពីព្រោះវាអាចមានការទាក់ទងទៅនិង ការបន្កើនឲ្យមាន បញ្ហាខាងបេះដូងចំពោះ អ្នកជំងឺបេះដូង។


FDA បានធ្វើការសិក្សាទៅលើអ្នក ជក់បារីចំនួន ៧០០នាក់ ដែលរួមមានរោគបេះដូង ដោយឲ្យព្យាបាលជាមួយឱសថ Chantix (Varenicline)​ និងអ្នកមានសុខភាពធម្មតា។​ ការសិក្សាបានបញ្ហាញ ឲ្យាេឃើញថា ចំពោះអ្នកដែលបានព្យាបាលរោគបេះដូង ដែលបានព្យាបាលជាមួយឱសថ Chantix (Varenicline)​ ជួបបញ្ហានិង អាការៈខាងបេះដូងច្រើនជាង បើប្រៀបធៀបនិងអ្នកដែលមានសុខភាព ធម្មតាដែលបានទទួលការព្យាបាលជាមួយ ឱសថខាងលើដូចគ្នា។

FDA បានបន្តការសិក្សា និងវាយតំលៃចំពោះឱសថ Chantix (Varenicline) នេះ ហើយបានធ្វើការណែនាំដល់ក្រុមហ៊ុន ផលិតឱសថនេះត្រូវមានវិធានការឲ្យបាន សមស្រប សហការក្នុងការសិក្សា រឹះរកវិធីដើម្បីធ្វើការកែតំរូវ នូវផលវិបាក ទាំងអស់នោះ។

[Source: FDA - US Food and Drug Administration]


  

Saturday, June 18, 2011

Labeling change for Intron A and PegIntron

PegIntron (peginterferon alfa-2b) is one of the most medicine to use for Chronic Hepatitis C treatment in adult. In Cambodia, this medicine is really popular, but the price is so high, many people with low income could not afford it.



But this recent days, FDA approved a labeling to the WARNING and PRECAUTION.
The original post is below:

On June 6, 2011, FDA approved a labeling change to the the WARNINGS and PRECAUTIONS: Neuropsychiatric Disorders subsection of both the Intron A (Interferon alfa-2b) and PegIntron (Peginterferon alfa-2b) labels to state that treatment with interferons may be associated with exacerbated symptoms of psychiatric disorders in patients with co-occurring psychiatric and substance use disorders. Specifically, PegIntron or Intron A should be used with extreme caution in patients with a history of psychiatric disorders. Treatment with interferons may be associated with exacerbated symptoms of psychiatric disorders in patients with co-occurring psychiatric and substance use disorders. If treatment with interferons is judged necessary in patients with prior history or existence of psychiatric condition or with history of substance use disorders, treatment requires individualized drug screening strategies and frequent psychiatric symptom monitoring. Early intervention for re-emergence or development of neuropsychiatric symptoms and substance use is recommended. 


[Source: Hepatitis B Foundation]


   

Tips to reduce mobile radiation

Recently, WHO had announced that radiation from your mobile phone can cause cancer as much as the smoke from your vehicles. So, what can we do to reduce the radiation?


1. Use headphone:
Using headphone we can't stop the radiation from your mobile phone, but however, it can reduce its affection to your part of the body. Put your mobile phones far from your head, then your brain will be less affective. Keep your phones a distant that help yourself less affective from the radiation that your phone made it.

2. Text messaging will produce less radiation:
Contact to your friends, families or even your workmates by texting them, will be a good idea since it produces less radiation than calling. Boys and men should not keep your phones on your thigh because there were some studies had announced that radiation from your phones can affect to sperms.

3. Should change your hand while dialing:
When you need to dial to your partner in a long period of time, the better way is to change your hand from hand to hands many times during dialing or speaking.

4. Shouldn't make a phone call in a small, tight space:
You shouldn't make phone call in small or tight spaces such as elevators, trains, undergrounds... In that situation, your mobile phones need to produce high radiation to prevent not to loss its services.

5. Should not make phone call when you're in low service position:
When you're in low service position, your phone will try to gain more radiation to have enough service for you to make phone call. That's mean, yourself will get more radiation than any place else.

6. Do not "boiling" your phone:
Studies had shown that, make a phone call more than 3 minutes, the affective you'll get from your phone will prolong more than 1 hour.

7. Smartphone with more function, more radiation:
When a phone have more function, will produce more radiation than a simple, classical phone. Because all of those smartphone always depend on its battery control chip to receive/send emails, social networks update.
So, should limit using your phone to online, or update.

8. Straight your hand when dialing:
While dialing, your phone will produce the highest radiation. So, you should straight your hands while dialing, keep it far from your bogy, wait till your part pick up your phone call, so you can bring it near to your ear.

9. Do not keep your phone in your pocket:
Studied had confirmed, person who always keep their phone in the pocket, has sperm quantity 25% less than person who didn't. The affective of radiation to every part of your body is not the same. The radiation affect to men testicles is higher than any part of the body.

10. Shouldn't keep your phones in your bedroom:
The radiation of your phones can affect to your sleeping, it can affect to free radicals in your body and can cause disease or any disorders.

[Source: people magazine, vnexpress]
  

មូលហេតុដែលបណ្តាលឲ្យស្រ្តី​មិនអាចមាន ផ្ទៃពោះ ឬ "អា"

រាល់ភាពមិនប្រក្រតីនៅ តំបន់ពិសេស ឬក៏ភាពមិនប្រក្រតីនៃការបញ្ចេញចោល របស់នារីគឺជាសញ្ញាណដំបូងនៃ រោគអា របស់ស្រ្តី។
១. រដូវមិនទៀង៖
រយះពេលនៃការមានរដូវ វែង ឬខ្លី, រដូវមកមិនស្មើ... ទាំងអស់នេះជាសញ្ញាណ នៃភាពមិនប្រក្រតីនៃក្រពេញ ខាងក្នុងរាងកាយស្រ្តី និង អរម៉ូនរបស់ពួកគេ។ ក្រៅពីនោះ ការរីកលូតលាស់ មិនពេញលេញរបស់ អូវុល អូវែ ក៏ដូចជាការរលាគ មានរបួសនៃស្រទាប់ខាងក្នុងរបស់ ស្បួនក៏អាចបណ្តាលទៅដល់ការមករដូវ មិនទៀងបាន ដែលមូលហេតុទាំងអស់នេះ វាបានធ្វើឲ្យមានការប៉ះពាល់ដល់ ការបង្កកំណើតរបស់ស្រ្តី។

២. បាត់ ឬគ្មានរដូវ៖
ជាធម្មតា ស្ត្រីគ្រប់រូបដែលមានអាយុលើសពី ១៨ឆ្នាំ ដែលមិនទាន់មានរដូវ ឬបាត់រដូវលើសពី ៦ខែឡើងទៅ ត្រូវបានចាត់ទុកថា បាត់រដូវ ឬគ្មានរដូវ។ បាត់រដូវ ឬគ្មានរដូវអាបបណ្តាលមក ពីមូលហេតុច្រើនប្រភេទផ្សេងគ្នា។ 

៣.​ ចុកពោះពេលមានរដូវ៖
ការចុកពោះពេលមានរដូវ តិច ឬច្រើនអា្រស័យទៅតាមបុគ្គលម្នាក់ៗ ។ ចុកពោះពេលមានរដូវគឺ បណ្តាលមកពី ការចលនាឈាម មានការកកស្ទះ ដែលបណ្តាលឲ្យមានការស្ទះចរន្តឈាម តំបន់ពោះដែលធ្វើឲ្យមានការចុក ពោះ ជាពិសេលផ្នែកខាងក្រោមនៃ ផ្ទៃពោះ។

៤.​ ទឹករំអឹល នៅប្រដាប់ភេទមិនប្រក្រតី៖
ប្រដាប់ភេទបញ្ខេញទឹក រំអឹល ច្រើនខុសធម្មតា, ទឹករំអឹលមាន ពណ៌លឿង, ពណ៌ខៀវ... មានក្លិនស្អុយ ពិបាកទ្រាំ គឺជាសញ្ញាណនៃការរលាគ, រោគផ្សិតក្នុងប្រដាប់ភេទ, ការរលាគផ្ទៃខាងក្នុងស្បួន ឬរោគផ្លូវភេទ ផ្សេងៗទៀត។

៥.​ ក្រពេញដោះមានការរីកលូតលាស់ខ្សោយ៖
ស្រ្តីពេលគ្រប់វ័យ (វ័យគ្រប់ការ), ដោយសារឥទ្ធិពលរប់ស អរម៉ូន Estrogen ក្នុងរាងកាយ, ដើមទ្រូងរបស់ពួកគេ មានការរីកចំរើនជាបណ្តើរៗ និងឈានដល់ការរីកលូតលាស់ពេញលេញ។ ប៉ុន្តែប្រសិនបើ ពួកគេមានអាយុលើសពី​ ១៨ឆ្នាំទៅហើយ ហើយដើមទ្រូងរបស់គេមិនទាន់មានការ រីកលូតលាស់ (ទ្រូងសំប៉ែត) គឺអាចបណ្តាលមក ពីខ្វះខាត អរម៉ូន Estrogen។ 
ការខ្វះខាត់ នូវបរិមាណនៃអរម៉ូន នេះវានឹងធ្វើឲ្យការរីកលូតលាស់ របស់កន្សោមពង និងសម្មតិភាពនៃការបង្កកំណើត មានបញ្ហា ឬពិបាកក្នុងការមានកូន។

[Source: people magazine, vnexpress]
​​​​​​